គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ) គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)

នាព្រឹកថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូន ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)។​ ការចុះសំណេះសំណាលនេះ មានការចូលរួមផងដែរពី លោកជំទាវ កែវ សុខពិសី និង​ ឯកឧត្តម​ ហ៊ុន សុរិទ្ធី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រម​ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមមេធាវីសិទ្ធិមនុស្ស​ នៃ​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ការចុះមកនេះ ក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតនេះ ដោយផ្តោតលើ ការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងការស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មជនរងគ្រោះដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះចូលក្នុងសង្គមវិញ។

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើ្វការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌល ដែលបានប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្តក្នុងការគ្រប់គ្រង និងមើលថែជនរងគ្រោះ។ ក្នុងនោះផងដែរ ឯកឧត្តម កែវ រ៉េមី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឲ្យយកចិត្តទុក្ខដាក់បន្ថែមទៀត អំពីស្ថានភាពការរស់នៅរបស់ជនរងគ្រោះ ជាពិសេសប្រកាន់ខ្ជាប់ និងគោរពតាមលិខិតបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី ព្រមទាំងកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ដើម្បីធ្វើសមាហរណកម្មពួកគេចូលក្នុងសង្គមវិញឲ្យបានឆាប់តាមដែលអាចធ្វើបាន។

ជាកិច្ចបញ្ចប់ ឯកឧត្តម កែវ រ៉េមី បានធ្វើការថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុក្ខដាក់លើការគ្រប់គ្រង និងការរស់នៅរបស់ជនរងគ្រោះក្នុងមជ្ឈមណ្ឌលឲ្យកាន់តែប្រសើរ។ ក្នុងនោះផងដែរ ឯកឧត្តម កែវ រ៉េមី ក៏បាននាំយកនូវអំណោយជាឱសថ អង្ករ គ្រឿងឧបភោគបរិភោគចាំបាច់ និងសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌល។

អត្ថបទទាក់ទង