ឯកឧត្ដម កែវ រ៉េមី ចូលរួមគោរពវិញ្ញាណក្ខន្ធ

ឯកឧត្ដម កែវ រ៉េមី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម កែវ រ៉េមី ចូលរួមគោរពវិញ្ញាណក្ខន្ធ
នៅរសៀលថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និ​ង​ជា​ប្រធាន​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​អញ្ជើញ​ដឹក​នាំ​ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង​មេធាវី​នៃគណៈ​កម្មា​ធិការ​សិទ្ធិមនុស្សកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា នួន ស៊ីដែន ត្រូវជាម្ដាយក្មេក​ ឯកឧត្តម លឹម រតនៈ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបាន​ទទួល​មរណៈ​ភាព​នា​ថ្ងៃ​ច័ន្ទ១៣ កើតខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦​ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៣ វេលា​ម៉ោង​៥:១០នាទី ព្រឹកក្នុងជន្មាយុ៩២ ឆ្នាំដោយ​ជរាពាធ។ សូមវិញ្ញា​ណក្ខន្ធ ឧបាសិកាបាន​ទៅកាន់ទីស្ថាន​បរមសុខកុំបី​ឃ្លៀង​ឃ្លាតឡើយ។

អត្ថបទទាក់ទង