ឯកឧត្តម កែវ រ៉េមី បានអនុញ្ញាតឱ្យ លោក Joseph Scheuer ចូលជួបសម្តែងការគួរសម

ឯកឧត្តម កែវ រ៉េមី បានអនុញ្ញាតឱ្យ លោក Joseph Scheuer ចូលជួបសម្តែងការគួរសម ឯកឧត្តម កែវ រ៉េមី បានអនុញ្ញាតឱ្យ លោក Joseph Scheuer ចូលជួបសម្តែងការគួរសម

នៅថ្ងៃច័ន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ កុម្ភៈឆ្នាំ ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជា ប្រធាន គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានអនុញ្ញាតឱ្យ លោក Joseph Scheuer អ្នកសម្រប សម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) ចូលជួបសម្តែងការគួរសម ក្នុង ឱកាស ដែល លោកទទួលអាណត្តិការងារថ្មីនៅកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តម កែវ រ៉េមី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាង ល្អក្នុងវិស័យសិទ្ធិមនុស្ស រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នាពេលកន្លងទៅ។ ឯកឧត្តមក៏បានបញ្ជាក់ពីជំហរក្នុង ការ បន្តកិច្ច សហការគ្នាទៅថ្ងៃអនាគតផងដែរ។

នៅក្នុងឱកាស នោះ លោក Joseph scheuer បានកោតសរសើរ និងថ្លែងអំណរគុណដល់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលតែងតែសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា និង ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ដែលយល់ព្រមឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំ កម្ពុជា បន្តអាណត្តិរបស់ខ្លួន ដើម្បីបន្តបំពេញ បេសកកម្មក្នុងការជួយរាជរដ្ឋាភិបាលបន្តទៀត។ លោកបានលើកឡើងថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមាន លក្ខណៈ កាន់ តែល្អ ប្រសើរច្រើន ហើយលោកក៏បានជម្រាបជូននូវគម្រោងនានាក្នុងការរៀបចំកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំបន្តបន្ទាប់នាពេលអនាគតផងដែរ។

អត្ថបទទាក់ទង