អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិសិទ្ធិនារី ៨ មីនា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព និង កិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល»
នៅរសៀលថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅ គណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រារព្ធពិធីអបអរ សាទរ ខួប អនុស្សាវ រីយ៍លើកទី១១២ ទិវាអន្តរជាតិសិទ្ធិនារី ៨ មីនា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព និង កិច្ច អភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល» ក្រោមអធិប តីភាព ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តី ប្រតិភូនាយករដ្ឋមន្រ្តី និង ជា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ក្នុង ឱកាស នោះ ឯកឧត្តម កែវ រ៉េមី បាន អញ្ជើ ញសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្តីរាជការ និងមេធាវីសិទ្ធិមនុស្សកម្ពុជា នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ឯកឧត្តម បាន សម្ដែងនូវការកោតសរសើរ និង ថ្លែង អំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្រ្តី រាជការ និងមេធាវីសិទ្ធិមនុស្ស ជានារីទាំងអស់នៃ គ.ស.ម.ក. ដែល តែងតែ ខិតខំពុះពារបំពេញតួនាទីនិងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយ ការសហការការងាររវាងគ្នានិងគ្នា ទាំងបុរស និងនារីនៅក្នុងស្ថាប័នទាំងមូល ដែល ធ្វើឱ្យ គណៈកម្មការ ធិការ សិទ្ធិ មនុស្ស កម្ពុជា អាចសម្រេចបានសមិទ្ធផលធំៗនាពេលកន្លងមក។