ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ

ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងផ្តល់ធាតុចូលចុងក្រោយលើរបាយការណ៍ពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ សម្រាប់កម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះសមាជិក សមាជិការ ក្រុមការងារអន្តរក្រសួង ក៏ដូចជាបានលើកឡើងសង្ខេបពីយន្តការពិនិត្យជាសកលតាមកាលកំណត់ ដែលយន្តការនេះជាយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស បង្កើតឡើងក្នុងគោលដៅជំរុញឱ្យរដ្ឋជាសមាជិកពង្រឹងនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ តាមរយៈការដាក់របាយការណ៍បង្ហាញពីសមិទ្ធផលនានារបស់រដ្ឋសមាជិកតាមកាលកំណត់រយៈពី៤ឆ្នាំកន្លះ ទៅ៥ឆ្នាំ។
អង្គប្រជុំទាំងមូល ក៏ទទួលបាននូវការផ្តល់យោបល់ ក៏ដូចជាធាតុចូលមួយចំនួនបន្ថែម ពីសំណាក់ ឯកឧត្តម លោកជំទាវ មកពីតំណាងក្រសួង ស្ថាប័ននានា ដើម្បីធ្វើឱ្យរបាយការណ៍ UPR ជុំទី៤ សម្រាប់កម្ពុជានេះ មានព័ត៌មាន និងខ្លឹមសារគ្រប់ជ្រុងជ្រោយ។ គួរបញ្ជាក់ផងដែរថា របាយការណ៍នេះនឹងត្រូវដាក់បញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅចុងខែមករា ឆ្នាំនេះ។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយផែ្លផ្កា និងភាពស្និទ្ធស្នាល គួរជាទីមោទកៈ ៕

អត្ថបទទាក់ទង