ឯកឧត្តម កែវ រ៉េមី បានអញ្ជើញជា អធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួង
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជា អធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួង កម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យនិងផ្តល់យោបល់លើ សេចក្តីព្រាងរបាយការណ៍ចុងក្រោយ នៃរបាយការណ៍ផ្គួបលើកទី១៨ ១៩ និង២០ នៃអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងពូជសាសន៍ មុនពេលជូនទៅប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច រួចបញ្ជូនទៅគណៈកម្មាធិការលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) អង្គការសហប្រជាជាតិ។
ក្នុងកិច្ចប្រជុំនេះផងដែរ ក្រសួង ស្ថាប័នបានផ្តល់ធាតុចូល និងផ្តល់យោបល់កែតម្រូវព័ត៌មាន ក៏ដូចជាទិន្នន័យជាបច្ចុប្បន្នភាពថ្មីៗ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ គ.ស.ម.ក. សូមឱ្យ ក្រសួង ស្ថាប័ន បន្តនិងពន្លឿនការផ្តល់ព័ត៌មានឬទិន្នន័យបច្ចុប្បន្នភាពបញ្ជូនមកក្រុមការងារ ដើម្បីដាក់បញ្ចូលបន្ថែមទៅក្នុងរបាយការណ៍នេះ ហើយ ត្រូវដាក់ជូនទៅគណៈកម្មាធិការ លុបបំបាត់ ការរើសអើងពូជសាសន៍របស់អង្គការសហប្រជាជាតិ នៅដើមឆ្នាំ២០២៣ នេះ។