ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសាលប្រជុំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ឯកឧត្តម កែវ រ៉េមី បានអញ្ជើញប្រកាសផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នូវព្រះរាជក្រឹត្យលេខ នស/រកត/០៨២២/៩២២ ចុះថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ បានតែងតាំងនិងផ្ដល់ឋានៈជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន ១៧រូប ដោយពុំទទួលបានប្រាក់បំណាច់មុខងារ។ ក្នុងក ិច្ចប្រជុំ នេះ ឯកឧត្តម ប្រធាន ក៏បានផ្សព្វផ្សាយផងដែរនូវសេចក្ដីសម្រេច របស់គ.ស.ម.ក. លេខ១៤៩គសមក ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ស្ដីពីការកែសម្រួលសមាសភាពក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបន្ទុកសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ។

អត្ថបទទាក់ទង