គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃ ស្ថាប័នសិទ្ធិមនុស្សជាតិ (APP) រៀបចំសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ដំណើរឆ្ពោះទៅការបង្កើត ស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា»។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃ ស្ថាប័នសិទ្ធិមនុស្សជាតិ (APP) រៀបចំសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ដំណើរឆ្ពោះទៅការបង្កើត ស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា»។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃ ស្ថាប័នសិទ្ធិមនុស្សជាតិ (APP) រៀបចំសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ដំណើរឆ្ពោះទៅការបង្កើត ស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា»។

នៅ​ថ្ងៃអង្គារ ១ រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២​ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃ ស្ថាប័នសិទ្ធិមនុស្សជាតិ (APP) រៀបចំសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ដំណើរឆ្ពោះទៅការបង្កើត ស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា»។
សិក្ខាសាលាថ្នាក់តំបន់នេះ មានការអញ្ជើញចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា​ និង​ ក្រសួង​ ស្ថាប័ននៃរាជរដ្ឋភិបាល និងមានវាគ្មិនអញ្ជើញចូលរួមពីស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសម៉ាឡេស៊ី ហ្វ៊ីលីពីន​ និងឥណ្ឌូណេស៊ី និងតំណាងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នសិទ្ធិមនុស្សជាតិ (APF)​ ផងដែរ។
ការរៀបចំឱ្យមានសិក្ខាសាលាថ្នាក់តំបន់នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ស្វែងរកមតិយោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធនានា​ ទៅលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដើម្បីឱ្យច្បាប់នេះមានលក្ខណៈ គ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអនុលោមតាមគោលការណ៍ទីក្រុងប៉ារីសស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស។ សិក្ខាសាលានេះក៏ជាវេទិកានៃការចែករំលែកការអនុវត្តល្អ និងបទពិសោធន៍នៅថ្នាក់តំបន់ ពីតំណាងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នសិទ្ធិមនុស្សជាតិ និងតំណាងស្ថាប័នជាតិសិទ្ធិមនុស្សនៃប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។
គួររំលឹកផងដែរថា នេះ​ជា​សិក្ខាសាលា​ថ្នាក់​តំបន់​លើកទី​២ បន្ទាប់​ពី​សិក្ខាសាលា​ថ្នាក់​តំបន់​លើក​ទី​១​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែតុលា ឆ្នាំ​២០២១ កន្លងទៅ លើ​ប្រធាន​បទពាក់​ព័ន្ធ​ការ​បង្កើត​ស្ថាប័នជាតិសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​រៀបចំ​ឡើង​ក្នុងទម្រង់​ជាវេទិកា​ចែក​រំលែកបទពិសោធន៍ ឧត្តម្មានុវត្ត និង​បញ្ហា​ប្រឈម​មួយចំនួន​ ដោយវាគ្មិន​ដែល​ជា​តំណាង​មកពី​​ស្ថាប័ន​ជាតិ​សិទ្ធិ​មនុស្ស​នៃ​បណ្ដាប្រទេស​ក្នុង​តំបន់ ​ក្នុង​ដំណើរ​ការ​នៃ​ការរៀបចំ​និង​ការប្រព្រឹត្តទៅរបស់​ស្ថាប័ន​ជាតិ​សិទ្ធិ​មនុស្ស​នៃ​បណ្ដាប្រទេស​ទាំង​នោះ ដើម្បី​ជា​ការ​សិក្សា​រៀនសូត្រ​របស់​កម្ពុជា​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​ស្ថាប័ន​ជាតិសិទ្ធិមនុស្សមួយ​ដែល​ឯករាជ្យ និង​ស្រប​តាម​គោលការណ៍ទីក្រុង​ប៉ារីស។

អត្ថបទទាក់ទង