ឯកឧត្តម អ៊ិត រ៉ាឌីអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ គ.ស.ម.ក. សរសេររបាយការណ៍ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ

ឯកឧត្តម អ៊ិត រ៉ាឌីអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ គ.ស.ម.ក. សរសេររបាយការណ៍ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ឯកឧត្តម អ៊ិត រ៉ាឌីអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ គ.ស.ម.ក. សរសេររបាយការណ៍ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ

នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាសក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគ.ស.ម.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគ.ស.ម.ក.សរសេររបាយការណ៍ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ដើម្បីពិនិត្យមើល លើសេចក្ដីព្រាងឯកសារគោលរួមរបស់ព្រះរាជាណាចក្រកម្ពុជា។
នេះជាកិច្ចប្រជុំពិនិត្យមើល និងកែសម្រួលចុងក្រោយនៃឯកសារគោលរួម បន្ទាប់ពីបានឆ្លងកិច្ចប្រជុំពិភាក្សាជាច្រើនលើក ទាំងកិច្ចប្រជុំផ្ទៃក្នុង កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស និងកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ។
សេចក្ដីព្រាងឯកសារគោលរួមនេះ នឹងត្រូវដាក់ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យឯកភាព មុននឹងផ្ញើជូនទៅអង្គការសហប្រជាជាតិ។

អត្ថបទទាក់ទង