ឯកឧត្តម កែវ រ៉េមី ដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចូលរួមក្នុងពិធីអបអរសារទរទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ២០២២

ឯកឧត្តម កែវ រ៉េមី ដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចូលរួមក្នុងពិធីអបអរសារទរទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ២០២២ ឯកឧត្តម កែវ រ៉េមី ដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចូលរួមក្នុងពិធីអបអរសារទរទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ២០២២

ថ្ងៃចន្ទ ៤ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមក្នុងពិធីអបអរសារទរទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ២០២២ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋ មន្ត្រី រដ្ឋ មន្ត្រី ក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលមហោស្រពកោះពេជ្រ។

ពិធីនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព” ដែលរៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូមួយចំនួន ។

អត្ថបទទាក់ទង