ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធី ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រមាណ ១៧០០នាក់

ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធី ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រមាណ ១៧០០នាក់ ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធី ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រមាណ ១៧០០នាក់
ស្រុកគាស់ក្រឡ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យសុខភាពទូទៅជូនប្រជាពលរដ្ឋ នៅបរិវេណអនុវិទ្យាល័យឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ, ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក, មេឃុំ, មន្ត្រីរាជការនៃរដ្ឋបាលស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស នៃអនុវិទ្យាល័យឆ្នាល់មាន់។
កម្មវិធីនេះបានទទួលការឧបត្ថម្ភគាំទ្រពីលោកស្រី បាន រតនា ប្រធានសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា តាមរយៈសមាគមឱសថការីកម្ពុជា ដោយបានធ្វើការពិនិត្យព្យាបាលផ្ដោតលើរោគស្ត្រីជូនដល់ប្រជាពលរដ្ឋនៅឃុំឆ្នាល់មាន់ និងឃុំព្រះផុស ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ សរុបប្រមាណ ១៧០០នាក់។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានផ្តល់ជូនអំពូលភ្លើងសឡាមួយចំនួន ជូនដល់សាលាស្រុកដើម្បីទុកប្រើប្រាស់បំភ្លឺផ្លូវជូនប្រជាពលរដ្ឋ និងបានប្រគល់សៀវភៅអានមួយចំនួន និងសម្ភារៈសិក្សាជូនដល់លោកគ្រូអ្នកគ្រូសម្រាប់ដាក់នៅបណ្ណាល័យចំនួន០៨ នៃសាលាបឋមសិក្សានៅក្នុងឃុំព្រះផុសផងដែរ៕

អត្ថបទទាក់ទង