ឯកឧត្តមកែវ រ៉េមី មានសទ្ធាជ្រះថ្លាផ្តួចផ្តើមគំនិត ប្រារព្ធអង្គកឋិនទានសាមគ្គី

ឯកឧត្តមកែវ រ៉េមី មានសទ្ធាជ្រះថ្លាផ្តួចផ្តើមគំនិត ប្រារព្ធអង្គកឋិនទានសាមគ្គី ឯកឧត្តមកែវ រ៉េមី មានសទ្ធាជ្រះថ្លាផ្តួចផ្តើមគំនិត ប្រារព្ធអង្គកឋិនទានសាមគ្គី

ឯកឧត្តមកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃគណៈកម្ម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងមេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានសទ្ធាជ្រះថ្លាផ្តួចផ្តើមគំនិត ប្រារព្ធអង្គកឋិនទានសាមគ្គី ប្រមូលបានបច្ច័យចំនួន២៤លានរៀល ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅវត្តជ័យទេពមង្គល ហៅវត្តអូរញរ ស្ថិតនៅភូមិ អូរញរ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អង្គកឋិនទាននេះ ប្រារព្ធឡើងរយៈពេល២ថ្ងៃ នៅថ្ងៃ ៥ និងថ្ងៃ ៦ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី ១៥ និងថ្ងៃ១៦ ខែតុលា ឆ្នាំ២០២២៕

អត្ថបទទាក់ទង