ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ ក្នុងការទទួលបានសេវាសុខភាព និងសេវាគាំពារសង្គមនានា
កិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ ក្នុងការទទួលបានសេវាសុខភាព និងសេវាគាំពារសង្គមនានាក្នុង ចំណោមអ្នកស្រឡាញ់ភេទដូចគ្នា កំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កិច្ចពិភាក្សានេះរៀបចំឡើងដោយអង្គការខាណាតាមរយៈការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការ OutRight International Action។
កម្មវិធីធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីចែករំលែកនូវបញ្ហា តម្រូវការ រឿងរាវ និងបទពិសោធន៍ នានា ក្នុងការទទួលបាន សេវាសុខភាព និងសេវាគាំពារសង្គមនានា និងស្វែងយល់ពីស្ថានភាពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាមួយការកំណត់នូវយន្តការជាក់លាក់ ដើម្បីលើកកម្ពស់ គាំពារ និងបំពេញសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩។
កិច្ចពិភាក្សានេះប្រព្រឹត្តទៅនៅសុក្រ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារពូលូវៃ ភ្នំពេញ (Poulo Wai Hotel & Apartment)៕