ជំនួបពិភាក្សាជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្តោតសំខាន់លើ៥ចំណុច
នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញទទួលជួបជាមួយលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗ:
១. ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ
២. ការអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិកុមារ
៣. ស្ថានភាពសិទ្ធិមនុស្ស ក្នុង ពន្ធនាគារ និងកន្លែងឃុំឃាំង
៤. លំហរស៊ីវិល និងប្រជាធិបតេយ្យ
៥. កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការអភិវឌ្ឍន៍នានា និងស្ថាប័នពាក់ព័ន្ធ។