ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអនុញ្ញាតទទួលជួបលោក Mark Harris
នៅរសៀលថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអនុញ្ញាតទទួលជួបលោក Mark Harris មន្រ្តីទំនាក់ទំនងអង្គការសហប្រជាជាតិប្រចាំអាស៊ាន នៃការិយាល័យអាស៊ីប៉ាស៊ីហ្វិក នាយកដ្ឋានកិច្ចការនយោបាយនិងការកសាងសន្តិភាពនិងកិច្ចសហប្រតិបត្តិការសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំរវាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងអង្គការសហប្រជាជាតិ ដែលគ្រោងនឹងរៀបចំនៅក្នុងកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់អាយឆា នាថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។