ឯកឧត្តម អ៊ិត រ៉ាឌី ដឹកនាំក្រុមការងារគ.ស.ម.ក. ជួបជាមួយលោក Benjamin Moreau

ឯកឧត្តម អ៊ិត រ៉ាឌី ដឹកនាំក្រុមការងារគ.ស.ម.ក. ជួបជាមួយលោក Benjamin Moreau ឯកឧត្តម អ៊ិត រ៉ាឌី ដឹកនាំក្រុមការងារគ.ស.ម.ក. ជួបជាមួយលោក Benjamin Moreau

នៅរសៀលថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំក្រុមការងារគ.ស.ម.ក. ជួបជាមួយលោក Benjamin Moreau តំណាងរងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដើម្បីពិភាក្សាលើការបន្តកិច្ចសហប្រតិបត្តិការរវាងគ.ស.ម.ក. និង OHCHR ក្នុងការងារពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តម អ៊ិត រ៉ាឌី ក៏ដូចជាលោក Benjamin Moreau បានកោតសរសើរចំពោះកិច្ចសហការកន្លងមករវាងគ.ស.ម.ក. និង OHCHR ដូចជាកិច្ចសហការក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុសាសន៍នៃរបាយការណ៍ជាតិស្តីពីសិទ្ធិមនុស្សរួមមាន របាយការណ៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរថា ឯកឧត្តម អ៊ីត រ៉ាឌី និងលោក Benjamin Moreau ក៏លើកឡើងនូវគម្រោងដែលធ្លាប់បានពិភាក្សាអំពីការរៀបចំវគ្គបណ្ដុះបណ្តាល​ជូនមន្រ្តីនិងមេធាវីសិទ្ធិមនុស្សរបស់គ.ស.ម.ក.​ ស្ដីពីនីតិវិធីនៃការស៊ើបអង្កេត និងការសរសេររបាយការណ៍ស៊ើបអង្កេត​ ដែលគ្រោងនឹងធ្វើនៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខ។ លោកក៏បានលើកឡើងផងដែរអំពីគម្រោងផែនការនៃកិច្ចសហប្រតិបត្តិការបន្តរវាងគ.ស.ម.ក. និង​ OHCHR សម្រាប់ឆ្នាំ២០២៣៕

អត្ថបទទាក់ទង