ឯកឧត្តម កែវ រ៉េមី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
នៅព្រឹកថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តិ។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធាន បានលើកឡើងពីការងារស្នូលចំបងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដូចជា (១).ការសរសេររបាយការណ៍ជាតិស្តីពីសិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ (២).ការងារបណ្តឹង (៣).ការចុះអប់រំផ្សព្វផ្សាយ (៤).ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សតាមពន្ធនាគារនិងមន្ទីរឃុំឃាំងនានា (៥).ការងារទំនាក់ទំនងអន្តរជាតិនានា និង (៦).ការងារដែលពាក់ព័ន្ធគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR-អាយឆា)។
ឯកឧត្តមប្រធានក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការទាំងអស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវតែពង្រឹងបន្ថែមនូវសមត្ថភាព ព្រមទាំងការសហការរួមគ្នាធ្វើការងារ ដើម្បីជំរុញឱ្យប្រសិទ្ធភាពការងារក្នុងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាន់តែប្រសើរឡើង។