លោកជំទាវ ឆាំ ម៉ារី ដឹកនាំ​កិច្ចប្រជុំផ្ទៃក្នុង ក្រុមការងារចុះអប់រំផ្សព្វផ្សាយ ស្តីពី«សិទ្ធិមនុស្សនិងច្បាប់»

លោកជំទាវ ឆាំ ម៉ារី  ដឹកនាំ​កិច្ចប្រជុំផ្ទៃក្នុង ក្រុមការងារចុះអប់រំផ្សព្វផ្សាយ ស្តីពី«សិទ្ធិមនុស្សនិងច្បាប់» លោកជំទាវ ឆាំ ម៉ារី ដឹកនាំ​កិច្ចប្រជុំផ្ទៃក្នុង ក្រុមការងារចុះអប់រំផ្សព្វផ្សាយ ស្តីពី«សិទ្ធិមនុស្សនិងច្បាប់»

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រុមការងារចុះអប់រំផ្សព្វផ្សាយ ស្តីពី«សិទ្ធិមនុស្សនិងច្បាប់» ដែលដឹកនាំដោយលោកជំទាវ ឆាំ ម៉ារី សមាជិក និងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំផ្សព្វផ្សាយសិទ្ធិមនុស្ស និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋានស៊ើបអង្កេត អប់រំផ្សព្វផ្សាយសិទ្ធិមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ និងបណ្តឹង របស់ គ.ស.ម.ក.ដែលជាអ្នកពាក់ព័ន្ធក្នុងការងារចុះអប់រំផ្សព្វផ្សាយនេះ។
គោលបំណងនៃកិច្ចប្រជុំនេះគឺចង់ឱ្យក្រុមការងារយល់ពីខ្លឹមសារនៃការធ្វើបទបង្ហាញ និងពិភាក្សាគ្នាលើប្រធានបទទាំងបីដែលត្រូវយកទៅផ្សព្វផ្សាយដល់ សិស្ស គរុសិស្ស និងប្រជាពលរដ្ឋ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីអ្នកចូលរួមក្នុងការផ្តល់នូវខ្លឹមសារល្អៗ និងប្រកបដោយផ្លែផ្កា។
ក្រោយពីកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយចប់ លោកជំទាវ ឆាំ ម៉ារី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំផ្សព្វផ្សាយសិទ្ធិមនុស្ស បានបន្តដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន ដើម្បីក្តាប់នូវការងារប្រចាំថ្ងៃ បញ្ហាប្រឈម និងវិន័យក្នុងការងាររបស់អគ្គនាយកដ្ឋាឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

អត្ថបទទាក់ទង