ឯកឧត្តម អ៊ិត រ៉ាឌី ដឹកនាំកិច្ចប្រជុំក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដឹកនាំកិច្ចប្រជុំក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
កិច្ចប្រជុំបានពិភាក្សាស្តីពីការកែសម្រួលសេចក្តីសម្រេចថ្មី, គម្រោង រៀបចំវគ្គបណ្តុះបណ្តាលមេធាវីការពារសិទ្ធិមនុស្ស និងការពង្រឹងសមត្ថភាពក្រុមការងារមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្ស។
ឯកឧត្តមបានធ្វើការផ្តាំផ្ញើមេធាវីទាំងអស់របស់គ.ស.ម.ក ឱ្យយកចិត្តទុកដាក់គោរពតាមភារៈកិច្ច និងវិជ្ជាជីវៈឱ្យបានល្អក្នុងការការពារក្តីជូនប្រជាពលរដ្ឋ៕