ឯកឧត្ដម​ កែវ​ រ៉េមី​ ​និងថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​ បានអញ្ជើញនាំយកនូវសម្ភារ​: និងថវិកាជូនមន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី​៥

ឯកឧត្ដម​ កែវ​ រ៉េមី​ ​និងថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​ បានអញ្ជើញនាំយកនូវសម្ភារ​: និងថវិកាជូនមន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី​៥ ឯកឧត្ដម​ កែវ​ រ៉េមី​ ​និងថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​ បានអញ្ជើញនាំយកនូវសម្ភារ​: និងថវិកាជូនមន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី​៥

នៅរសៀល​ថ្ងៃ​សៅរ៍​ ១កេីត​ ខែភទ្របទ​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ កែវ​ រ៉េមី​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​និងជាប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ រួមជាមួយថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​ បានអញ្ជើញនាំយកនូវសម្ភារ​:រួមមាន​ អាល់កុល​ ម៉ាស​ និង​ថវិកា​ ជូនមន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី​៥ (ក្បែរវត្តភ្នំ)។ ក្នុង​ឱកាសនោះដែរ ឯកឧត្តម​ កែវ​ រ៉េមី បានអញ្ជើញធ្វើ​ដំណើរ​ទស្សនកិច្ច​ នៅមន្ទីរពេទ្យ​គន្ធបុប្ផា​ទី៥ ផងដែរ។

ឯកឧត្ដម​ប្រធាន​ បានសម្ដែងនូវការកោតសរសេីរ​ចំពោះ​ លោក​វេជ្ជបណ្ឌិត​ Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា​ និងជាបិតាសង្រ្គោះកុមារកម្ពុជា។ ឯកឧត្តម​ប្រធាន​សូមកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំ​ មន្ត្រី និងបុគ្គលិក​មន្ទីរពេទ្យ​ទាំងអស់​ ដែល​តែងតែខិតខំប្រឹង​ប្រែងអស់​កម្លាំង​កាយ​ចិត្ត​ក្នុងការមេីលថែទាំកុមារទាំងអស់​ ដែលមកទទួលការពិនិត្យព្យាបាលនិងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផា។

ជាមួយគ្នានេះដែរ ឯកឧត្តម​ កែវ​ រ៉េមី​ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រី​រាជការ​ ​និងមេធាវីសិទ្ធិមនុស្ស​នៃគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​ចូលរួម​ចំណែក​ក្នុងការឧបត្ថម្ភមន្ទីរពេទ្យ​គន្ធបុប្ផា។

ឯកឧត្ដម​ប្រធាន​មាន​ប្រសាសន៍​ថា​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​បន្ត​ចូលរួម​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផាក្នុង​បេសកកម្ម​ជួយសង្គ្រោះកុមារកម្ពុជាជាបន្តបន្ទាប់​ទៀត​នាពេល​ខាងមុខ​ ។

អត្ថបទទាក់ទង