អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ “ខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស”

អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ “ខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស” អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ “ខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស”

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២ គណៈកម្មាធិការសិទ្ធិមនុស្ស បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ “ខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស” នៅសាលពហុបំណង នៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន ភ្ញៀវជាតិ អន្តរជាតិ អង្គទូតនានា អង្គការសង្គមស៊ីវិល និងនិសិ្សតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តមកែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សិទ្ធិជាមូលដ្ឋានរបស់មនុស្ស ត្រូវទទួលបានការពារជាសកល។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ត្រូវបានរាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាសេនាធិការ រៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រតិបត្តិករដ៏សំខាន់នៃនយោបាយឈ្នះ-ឈ្នះ បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជានាឆ្នាំ១៩៩៨ និងនាំមកនូវសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស ព្រមជាមួយនឹងការអភិវឌ្ឍលើគ្រប់រំស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនលើវិស័យសិទ្ធិមនុស្ស ដោយធានាបាននូវសិទ្ធិសេរីភាពជាមូលដ្ឋាន សិទ្ធិចម្បងធំៗរបស់មនុស្ស រួមមាន សិទ្ធិពលរដ្ឋនិងនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងសិទ្ធិដទៃទៀត។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការការការពារ និងលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងសេរីភាពជាមូលដ្ឋាន រួមមាន ការគោរពសិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិជនមានពិការភាព ព្រមទាំងជនជាតិដើម និងជនជាតិភាគតិចពីការរើសអើងទាំងឡាយ ជាពិសេស ការប្រយុទ្ធប្រឆាំងការជួញដូរស្ត្រី កុមារ ការដោះស្រាយវិវាទដីធ្លី ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងតម្រូវការផ្សេងៗទៀត។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា សេរីភាពនៃជំនឿសាសនាត្រូវបានលើកកម្ពស់ កម្ពុជាជាប្រទេសមានសុខដុមនីយកម្មផ្នែកសាសនា និងវប្បធម៌ ហើយគ្រប់សាសនាទាំងអស់នៅកម្ពុជាបានរួមរស់ជាមួយគ្នាដោយសន្តិភាពរាប់រយឆ្នាំមកហើយ។

 

អត្ថបទទាក់ទង