គរុសិស្សនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
គរុសិស្សនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ ចូលរួមវគ្គអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម ឃាំង ឆាយ សមាជិក.គ.ស.ម.ក ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់គរុសិស្សចំនួន ៧៧នាក់ ស្រី ៤៩នាក់ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ នៅថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗគរុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕








