ប្រជាពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ប្រជាពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រជាពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ប្រជាពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
=================
រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម អ៊ុំ ណារិន្ទ សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់ប្រជាពលរដ្ឋចំនួន៣៣នាក់ ស្រី៣នាក់ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ២៥៧០ ដែលត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ការងារអប់រំផ្សព្វផ្សាយនេះផ្តោតសំខាន់លើប្រធានបទចំនួនបីគឺ ១.យន្តការការពារសិទ្ធិមនុស្សនៅកម្ពុជា ២.សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ និង៣.សិទ្ធិ សេរីភាព និងច្បាប់។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានកិច្ចសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សា លោក លោកស្រីតំណាងប្រជាពលរដ្ឋ ដែលញ៊ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង