ឯកឧត្តម កែវ រ៉េមី៖ សូមគោព ស្រឡាញ់ អស់ពីបេះដូង និងដឹងគុណបំផុតចំពោះវីកងទ័ពកម្ពុជាដែលបានការពារទឹកដីនិងយើងទាំងអស់គ្នា

ឯកឧត្តម កែវ រ៉េមី៖ សូមគោព ស្រឡាញ់ អស់ពីបេះដូង និងដឹងគុណបំផុតចំពោះវីកងទ័ពកម្ពុជាដែលបានការពារទឹកដីនិងយើងទាំងអស់គ្នា ឯកឧត្តម កែវ រ៉េមី៖ សូមគោព ស្រឡាញ់ អស់ពីបេះដូង និងដឹងគុណបំផុតចំពោះវីកងទ័ពកម្ពុជាដែលបានការពារទឹកដីនិងយើងទាំងអស់គ្នា
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងយោធាខ្មែរ និងអាជ្ញាធរខេត្ត ក្រោមការដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបាន​ឧបត្ថម្ភ​ជាទឹក ភេសជ្ជៈ ព្រមទាំងថវិកា​មួយចំនួន ដើម្បីសម្ដែងការគោរព ក្តីស្រឡាញ់ពីបេះដូង និងការដឹងអរគុណបំផុត ចំពោះការខិតខំប្រឹងប្រែងក្នុងការពារបូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ និងបម្រើប្រជាពលរដ្ឋ។
ក្នុងឱកាសដ៏មានន័យនេះ ឯកឧត្តមក៏បានសម្តែងការសរសើរជាពិសេសចំពោះកងទ័ពកម្ពុជាដែលមាន លោកអនុសេនីយ៍ឯក សរ សុវណ្ណ មានរហ័សនាម “តោកំណាចអធិរាជបារីស្លឹកសង្កែ” ជាតំណាង ដែលលោកជាមន្រ្តីនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទិសបន្ទាយមានជ័យ ឈរជើងការពារតំបន់ជោគជ័យ និងព្រៃចាន់ នៅខេត្តបន្ទាយមានជ័យ ដែលបានចូលរួមយ៉ាងសកម្ម និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចជាតិ។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំចំពោះកងកម្លាំង និងអាជ្ញាធរ ក្នុងការបន្តបំពេញតួនាទីដ៏សំខាន់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូនពរឆ្នាំថ្មី សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ជូនដល់បងប្អូនកងទ័ពយើងទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ៕

អត្ថបទទាក់ទង