ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានអាយឆា-កម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅបន្តសម្រាប់ត្រៀមក្នុងរៀបចំនូវកិច្ចប្រជុំធំៗ

ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានអាយឆា-កម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅបន្តសម្រាប់ត្រៀមក្នុងរៀបចំនូវកិច្ចប្រជុំធំៗ ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានអាយឆា-កម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅបន្តសម្រាប់ត្រៀមក្នុងរៀបចំនូវកិច្ចប្រជុំធំៗ

ថ្ងៃចន្ទ ៩ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (អាយឆា-កម្ពុជា) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានអាយឆា-កម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅបន្តសម្រាប់ត្រៀមក្នុងរៀបចំនូវកិច្ចប្រជុំធំៗ និងព្រឹត្តការណ៍សំខាន់ៗមួយចំនួនទៀតរបស់អាយឆា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងជាសហប្រធាននៃកិច្ចប្រជុំ ដែលមានដូចជា៖

១. កិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្សអាស៊ាន-សហភាពអឺរ៉ុប (ASEAN-EU Policy Dialogue on Human Rights) ដែលអាយឆា-កម្ពុជានឹងធ្វើជាសហប្រធានជាមួយអាយឆា-ឥណ្ឌូណេស៊ី ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី
២. កិច្ចប្រជុំពិសេសលើកទី២របស់អាយឆាឆ្នាំ២០២២ ដែលអាយឆាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងរៀបចំធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប
៣. ការប្រារព្ធខួបលើកទី១០នៃសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីការអនុម័តសេចក្ដីប្រកាសអាស៊ានស្ដីពីសិទ្ធិមនុស្ស ដែលនឹងរៀបចំធ្វើនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជា
៤. កិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ាន (ASEAN Human Rights Dialogue) ដែលអាយឆា-កម្ពុជានឹងធ្វើជាសហប្រធានជាមួយអាយឆា-ឥណ្ឌូណេស៊ី ហើយគ្រោងនឹងរៀបចំធ្វើនៅកម្ពុជា។

អង្គប្រជុំបានពិនិត្យ ពិភាក្សាពីការងារខ្លឹមសារ រួមជាមួយនឹងការងាររដ្ឋបាល ពិធីការ និងការរៀបចំចាត់ចែងមួយចំនួន ហើយក៏បានបែងចែកភារកិច្ចក្នុងការទទួលខុសត្រូវលើកិច្ចការចាំបាច់និង​បន្ទាន់ដែលត្រូវធ្វើ និងបានលើកឡើងនូវកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំ និងកិច្ចការនានា ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំសម្រាប់កិច្ចប្រជុំសំខាន់ៗទាំងនេះឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

អត្ថបទទាក់ទង