លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា AICHR)បានចូលរួមថ្លែងសុន្ទរកថាបើកកិច្ចប្រជុំលើកទី៣

លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា AICHR)បានចូលរួមថ្លែងសុន្ទរកថាបើកកិច្ចប្រជុំលើកទី៣ លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា AICHR)បានចូលរួមថ្លែងសុន្ទរកថាបើកកិច្ចប្រជុំលើកទី៣

នៅព្រឹកថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា AICHR) បានចូលរួមថ្លែងសុន្ទរកថាបើកកិច្ចប្រជុំលើកទី៣ នៃកិច្ចសន្ទនាថ្នាក់តំបន់៖ ការវាយតម្លៃដោយខ្លួនឯង នៃវឌ្ឍនភាពរបស់ AICHR បន្ទាប់ពី ១០ឆ្នាំ ដែលរៀបចំដោយតំណាងប្រទេសថៃប្រចាំអាយឆា និងតំណាងប្រទេសឥណ្ឌូនេស៊ីប្រចាំអាយឆា តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បី៖
– ពិនិត្យឡើងវិញនូវអាណត្តិ និងមុខងាររបស់ AICHR ដូចមានចែងក្នុងលក្ខខណ្ឌយោង (TOR) និងកំណត់បញ្ហានៃកង្វល់ក្នុងតំបន់ ដែលត្រូវការការកែតម្រូវ ដោយពិចារណាលើការផ្លាស់ប្តូរ ដែលកើតឡើងជាសកល និងតម្រូវការប្រែប្រួលរបស់ប្រទេសសមាជិកអាស៊ាន។
– ពិគ្រោះយោបល់ក្នុងចំណោមតំណាង AICHR និងអ្នកពាក់ព័ន្ធលើគំនិត និងមេរៀនជាក់ស្តែងទាក់ទងនឹងយន្តការសិទ្ធិមនុស្សក្នុងតំបន់ក្នុងបរិបទអាស៊ាន។
– ផ្ដល់អនុសាសន៍សម្រាប់អាណត្តិ និងរចនាសម្ព័ន្ធសម្រាប់ពេលអនាគតរបស់ AICHR និងយុទ្ធសាស្រ្តដើម្បីអនុវត្តផែនការការងាររយៈពេលប្រាំឆ្នាំរបស់ AICHR ២០២១-២០២៥។

ក្នុងសុន្ទរកថាបើកនេះផងដែរ លោកជំទាវ ឡុង សូនីតា បានលើកឡើងពីសារៈសំខាន់ និងភាពចាំបាច់នៃការវាយតម្លៃទៅលើ TOR នៃ AICHR ដោយពិចារណាទៅលើបម្រែបម្រួលនៃតម្រូវការសង្គម និងបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដើម្បីពង្រឹងលើយន្តការសំខាន់ៗក្នុងការបន្តលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

អត្ថបទទាក់ទង