លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំ វេទិកាអាយឆាស្តីពីសេរីភាពនៃសាសនា និងជំនឿក្នុងអាស៊ាន

លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី  ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំ វេទិកាអាយឆាស្តីពីសេរីភាពនៃសាសនា និងជំនឿក្នុងអាស៊ាន លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំ វេទិកាអាយឆាស្តីពីសេរីភាពនៃសាសនា និងជំនឿក្នុងអាស៊ាន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) បានចូលរួមថ្លែងសុន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំ “វេទិកាអាយឆាស្តីពីសេរីភាពនៃសាសនា និងជំនឿក្នុងអាស៊ាន៖ សេរីភាពខាងសាសនា និងជំនឿ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងជំងឺរាតត្បាតកូវីដ-១៩” ដែលរៀបចំដោយតំណាងប្រទេសឥណ្ឌូណេស៊ីប្រចាំអាយឆា តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បី៖
– ចែករំលែកការអនុវត្ត និងបទពិសោធន៍ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន និងស្ថាប័នតាមវិស័យ អំពីរបៀបបង្កើតទំនាក់ទំនងរវាងការអនុវត្តសេរីភាពខាងសាសនា និងជំនឿ និងការខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអំឡុង​ពេលមានជំងឺរាតត្បាត។
– កំណត់ការរួមចំណែករបស់អាស៊ាន និងរដ្ឋសមាជិកអាស៊ាន ក្នុងការអនុវត្តមាត្រា២២ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) ក្នុងអំឡុងពេលមានជំងឺរាតត្បាត។
– ទទួលអនុសាសន៍សំខាន់ៗពីភាគីពាក់ព័ន្ធទាក់ទងនឹងការអនុវត្តសេរីភាពខាងសាសនានិងជំនឿ និងការខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអំឡុងពេលមានជំងឺរាតត្បាត។

លោកជំទាវ  ឡុង  សូនីតា  បានលើកឡើងថា ដូចបានកំណត់ក្នុងលក្ខខណ្ឌយោង (Terms of Reference) របស់អាយឆា ក៏ដូចមានចែងនៅក្នុងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ការការពារសេរីភាពខាងសាសនានិងជំនឿ​ មានសារៈសំខាន់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងអាស៊ាន។ ដើម្បីជំរុញការអនុវត្តរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០  យើងត្រូវទទួលស្គាល់អំពីភាពប្រទាក់ក្រឡារវាងការការពារសេរីភាពខាងសាសនានិងជំនឿ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព​ (SDGs)​ ក្នុងគោលបំណងបញ្ចប់ភាពក្រីក្រ កាត់បន្ថយវិសមភាព និងលុបបំបាត់ការរើងអើងសម្រាប់ជនគ្រប់រូប។

អត្ថបទទាក់ទង