បានអញ្ជើញជាអធិបតីក្មុងពិធីពិធីចែកអំណោយដល់ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ នៅឃុំកំពង់ព្រៀង
នៅរសៀល ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្មុងពិធីពិធីចែកអំណោយដល់ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងដែលរងគ្រោះ និងទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
ឯកឧត្តម កែវ រ៉េមី បានជម្រាបជូនបងប្អូនប្រជាលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់កាលៈទេសៈទាំងអស់។ សម្ដេចតេជោ មិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ឱ្យទទួលរងគ្រោះដោយកត្តាណាមួយឡើយ។
ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដោះស្រាយ និងសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ឯកឧត្តម កែវ រ៉េមី និងក្រុមការងារ បាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ពីជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គក មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារ៉ុង១
និងថវិកា១ម៉ឺនរៀល។
ឯកឧត្តម បានណែនាំបងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យ និងសុខភាព ជាពិសេសនៅពេលទឹកឡើង និងចូលរួមអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ។