ឯកឧត្តម ស្រ៊ាង ចិន្តា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមជំនួយការរបស់តំណាងប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)
នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម ស្រ៊ាង ចិន្តា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមជំនួយការរបស់តំណាងប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) នៅសណ្ឋាគារអេមព្រីស អង្គរ ខេត្តសៀមរាប។
កិច្ចប្រជុំក្រុមជំនួយការអាយឆា ធ្វើឡើងនៅមុនកិច្ចប្រជុំពិសេសលើកទី២របស់អាយឆា ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួល លើឯកសារទាំងឡាយ សម្រាប់ដាក់ជូនកិច្ចប្រជុំពិសេសលើកទី២ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ពិនិត្យ និងអនុម័ត។