ឯកឧត្តម​ កែវ​ រ៉េមី អញ្ជើញ​បើក​ វគ្គបណ្តុះបណ្តាលស្តីពីជំនាញ និងវិធីសាស្ត្រក្នុងការស៊ើបអង្កេត

ឯកឧត្តម​  កែវ​ រ៉េមី អញ្ជើញ​បើក​ វគ្គបណ្តុះបណ្តាលស្តីពីជំនាញ និងវិធីសាស្ត្រក្នុងការស៊ើបអង្កេត ឯកឧត្តម​ កែវ​ រ៉េមី អញ្ជើញ​បើក​ វគ្គបណ្តុះបណ្តាលស្តីពីជំនាញ និងវិធីសាស្ត្រក្នុងការស៊ើបអង្កេត

វគ្គបណ្តុះបណ្តាលស្តីពីជំនាញ និងវិធីសាស្ត្រក្នុងការស៊ើបអង្កេតសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរសជការ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២០៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ​ និងមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើផ្នែកការងារស៊ើបអង្កេត និងការសរសេររបាយការណ៍ពីការស៊ើបអង្កេត។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ចំណេះដឹង និងសមត្ថភាពជំនាញរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការបំពេញភារកិច្ចឱ្យបានកាន់តែប្រសើរ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ឯកឧត្តមបានស្នើសុំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងមេធាវី ព្យាយាមតាមដានយកចិត្តទុកដាក់ស្តាប់ ដើម្បីទទួលបាននូវចំណេះ​ ជំនាញ​និងបទពិសោធន៍។
វគ្គបណ្តុះ​បណ្តាល​នេះ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌​ នៃក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើបទបង្ហាញអំពីវិធីសាស្រ្តស៊ើបអង្កេត និងស្រាវជ្រាវបទល្មើស ដែលជាវិធានការជំនាញមួយក្នុងចំណោមបណ្តាវិធានការជំនាញជាច្រើនទៀតរបស់ស្ថាប័ននគរបាលយុត្តិធម៌ រវាងមន្រ្តីដែលត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើការស៊ើបអង្កេត ស្រាវជ្រាវបទល្មើស ពិសេសបុគ្គល ឬក្រុមបក្សពួកដែលមានតម្រុយសង្ស័យថា បានឬមានការពាក់ព័ន្ធចូលរួមក្នុងការប្រព្រឹត្តបទល្មើសមួយ ឬច្រើនករណី។

អត្ថបទទាក់ទង