ឯកឧត្តម កែវ រ៉េមី អញ្ជើញចុះទៅសួរសុខទុក្ខកុមារនៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា

ឯកឧត្តម កែវ រ៉េមី អញ្ជើញចុះទៅសួរសុខទុក្ខកុមារនៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ឯកឧត្តម កែវ រ៉េមី អញ្ជើញចុះទៅសួរសុខទុក្ខកុមារនៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា

ថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ពីឯកឧត្តម កែវ រ៉េមី រដ្ឋ មន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចុះទៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ដោយបាន នាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តទៅពិនិត្យសុខភាពមាត់ធ្មេញ និងពិនិត្យសុខភាពទូទៅ ដល់កុមារទាំងអស់ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រនៅក្នុងអង្គការ មានទីតាំងស្ថិតនៅ ភូមិព្រែកត្រែង សង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្តដឹកនាំដោយ ឯកឧត្តម ផៃ ហេង សមាជិកគ.ស.ម.ក. ដែលចុះពិនិត្យសុខភាពនៅថ្ងៃនេះមានចំនួន ៨រូប ដែលជាគ្រូពេទ្យជំនាញផ្នែកជំងឺទូទៅ និងផ្នែកពិនិត្យព្យាបាលមាត់ធ្មេញ។ ក្រុម គ្រូពេទ្យ បានធ្វើការពិនិត្យជំងឺទូទៅ និងពិនិត្យមាត់ធ្មេញដល់កុមារនៅ ក្នុងអង្គការ និងប្រជាពលរដ្ឋមួយចំនួនផងដែរ។

គួររំលឹកផងដែរថា នេះជាលើកទី១៣ហើយដែល ឯកឧត្តម កែវ រ៉េមី បានអញ្ជើញចុះមកសួរសុខទុក្ខកុមារកំព្រារដែលស្នាក់នៅក្នុងមណ្ឌលនេះ។ ក្នុងឱកាសនោះឯកឧត្តម ក៍បាននាំយកថវិកាចំនួន ១.០០០.០០០រៀល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បាននាំយកនូវសម្ភារៈសិក្សា និងចំណីអាហារទៅចែកជូនដល់កុមារក្នុងអង្គការដូចជា៖
-អង្ករ ២ប៉ាវ -មី ៥កេះ -ទឹកត្រី ៥យួរ -ទឹកស៊ីអ៉ីវ ៥យួរ -ភេសជ្ជៈកូកាកូឡា ២កេះ -នំប៉័ងបាក់យ៉ុង ៦០ដើម
-សៀវភៅ ១០០ក្បាល និងប៊ិច ១០០ដើម៕

អត្ថបទទាក់ទង