ឯកឧត្តម វ៉ាន ដាណា បានចូលរួមកិច្ចពិគ្រោះយោបល់របស់អាយឆា(AICHR) ស្តីពីសន្ទស្សន៍សិទ្ធិមនុស្ស
ដោយមានចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៤ នៅខេត្តបានតេន ប្រទេសឥណ្ឌូណេស៊ី ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. បានចូលរួមកិច្ចពិគ្រោះយោបល់របស់អាយឆា(AICHR) ស្តីពីសន្ទស្សន៍សិទ្ធិមនុស្ស (AICHR Consultation on Human Rights Index) ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ីប្រចាំអាយឆា និងមានការចូលរួមពីប្រទេសតំណាងអាយឆា អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងអ្នកជំនាញលើវិស័យសិទ្ធិមនុស្សផងដែរ។
កិច្ចពិគ្រោះយោបល់របស់អាយឆាស្តីពីសន្ទស្សន៍សិទ្ធិមនុស្ស បានផ្តល់នូវវេទិកាសម្រាប់ការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីរៀបចំនិងស្វែងយល់ពីគោលគំនិតនៃសន្ទស្សន៍សិទ្ធិមនុស្សអាស៊ាន (ASEAN Human Rights Index) និងអត្ថប្រយោជន៍នៃសន្ទស្សន៍សិទ្ធិមនុស្សអាស៊ាននេះ ចំពោះអាយឆានិងសហគមន៍អាស៊ាន៕