គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បានបន្តនាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លាជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បានបន្តនាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លាជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បានបន្តនាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លាជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ
គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បានបន្តនាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ។
នៅរសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី​ កែវ​ រ៉េមី បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក. និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត នាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការផ្ដល់ជូនអំណោយជាអង្ករនេះ​ គឺជាការជួយឧបត្ថម្ភជាប្រចាំរបស់​ឯកឧត្តមទេសរដ្ឋមន្ត្រី​ ជូនដល់សមាគមក្នុងការចិញ្ចឹមមើលថែកុមារក្រីក្រនិងកំព្រាទាំងអស់នៅក្នុងសមាគម៕

អត្ថបទទាក់ទង