គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមណ្ឌល អប់រំកែប្រែទី៣

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមណ្ឌល អប់រំកែប្រែទី៣ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមណ្ឌល អប់រំកែប្រែទី៣
នៅថ្ងៃ ចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ខែ តុលា ឆ្នាំ ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារ គ.ស.ម.ក ចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមណ្ឌលអប់រំកែ ប្រែទី៣ បានជួបជាមួយឧត្តមអគ្គានុរក្សថ្នាក់លេខ១ អនុប្រធានពន្ធនាគារ ប្រធានការិយាល័យជំនាញ ដើម្បីប្រាប់ពីគោលបំណងរបស់ក្រុមការងារ និងស្តាប់សេចក្តីរាយការណ៍ពីស្ថានភាព ការគ្រប់គ្រង ព្រមទាំងព័ត៌មាននានា ជាពិសេសការស្នាក់នៅរបស់ជនជាប់ឃុំ។ បន្ទាប់មកក្រុមការងារក៏បានដើរពិនិត្យមើល តាមបន្ទប់ឃុំនីមួយៗ ។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបាននាំយកថ្នាំពេទ្យចំនួន ៧ មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ទុកជូនមណ្ឌលអប់រំកែប្រែ សំរាប់ប្រើប្រាស់ផងដែរ៕

អត្ថបទទាក់ទង