ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

រាជធានីភ្នំពេញ: ឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអគ្គនាយកស្តីទី អគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្តឹង ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានអញ្ជើញដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០​(២៩​ តុលា​ ២០០៤ – ២៩  តុលា​ ២០២៤)​ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ​របស់ ព្រះ​ករុណា​ព្រះបាទ សម្ដេចព្រះបរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែលបានប្រារឰ​ធ្វើឡើងទៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង៕

អត្ថបទទាក់ទង