ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍៩កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវមហាឧបាសិកា ហ៊ីង សុគន្ធារ ត្រូវជាម្ដាយឯកឧត្តម បួនហ៊ីង សុធីយ៉ា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលលោកជំទាវមហាឧបាសិកាបានធ្វើមរណកាលនៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧:០៧នាទីព្រឹក ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ៕