ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចូលរួមតាមដានសវនា និងការពារក្តី

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចូលរួមតាមដានសវនា និងការពារក្តី ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចូលរួមតាមដានសវនា និងការពារក្តី

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប៊ុត ផល្លា សមាជិកគ.ស.ម.ក. និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត រួមដំណើរដោយ ឯកឧត្តម សុភារិន វាស្នា មេធាវី និងជាសមាជិក.គ.ស.ម.ក. និងលោក ឡុង សិទ្ធិ មេធាវីស្ម័គ្រចិត្ត.គ.ស.ម.ក.ឱ្យចូលរួមតាមដានសវនា និងការពារក្តីអនីតិជនហៅកាត់ឈ្មោះ ហ ហ ហៅ ក ភេទប្រុស ពីបទឃាតកម្មលើសំណុំរឿងព្រហ្មទណ្ឌលេខ៤៤ ចុះថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ របស់សាលាឧទ្ធណ៍ត្បូងឃ្មុំ។

ក្នុង សំណុំរឿងនេះ គណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បានស្នើសុំមេធាវីចំនួនពីររូបគឺ ឯកឧត្តម សុភារិន វាស្នា និងលោកមេធាវី ឡុង សិទ្ធិ ជាមេធាវីការពារ ក្ដីជូនអនីតិជនហៅកាត់ឈ្មោះ ហ ហ ហៅ ក ភេទប្រុស ជាប់ចោទពីបទឃាតកម្ម៕

 

អត្ថបទទាក់ទង