និស្សិត​វិទ្យាស្ថានជាតិសង្គមកិច្ច ចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» រៀបចំដោយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

និស្សិត​វិទ្យាស្ថានជាតិសង្គមកិច្ច ចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» រៀបចំដោយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និស្សិត​វិទ្យាស្ថានជាតិសង្គមកិច្ច ចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» រៀបចំដោយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េ​មី​ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក. និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្សនិងច្បាប់ » ដល់និស្សិត សរុបចំនួន​៨៦នាក់(ស្រី៥៧នាក់) នៅវិទ្យាស្ថានជាតិសង្គមកិច្ច រាជធានីភ្នំពេញ នៅថ្ងៃពុធ ៥កើត ​ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ​ឆ្នាំ២០២៥។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ ឯកឧត្តមនាយក​ គណៈគ្រប់គ្រងវិទ្យាស្ថានលោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិតដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង