ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសម្របសម្រួល និងដោះស្រាយបណ្តឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២)
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសម្របសម្រួល និងដោះស្រាយបណ្តឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២)
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ( គ.ស.ម.ក. ) នៅថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៦ បានចាត់ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារ និង មេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក ចុះសម្របសម្រួល និងដោះស្រាយបណ្តឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានចូលទៅចាក់សោប្រអប់បណ្តឹងរបស់ គ.ស.ម.ក ផងដែរ ៕







