ឯកឧត្តម ទេព មុនីជាតិ ដឹកនាំក្រុម ការងារ នាយកដ្ខាន បណ្តឺង នៃគ.ស.ម.ក.បានចុះទៅដល់ទីតាំងទំនាស់ដីធ្លី
នៅថ្ងៃពុធ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមេសាឆ្នាំ២០២៤ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការ សិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ទេព មុនីជាតិ សមាជិកគ.ស.ម.ក. និងជាមេធាវីសិទ្ធិមនុស្ស បានដឹកនាំក្រុម ការងារ នាយកដ្ខាន បណ្តឺង នៃគ.ស.ម.ក.បានចុះទៅដល់ទីតាំងទំនាស់ដីធ្លី ដើម្បីជួបជាមួយ ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្រុមការងារគ.ស.ម.ក. បានជួបប្រជាពលរដ្ឋដែលជាសាមីបណ្តឹង លោក ចៅសង្កាត់ រមនា លោកអភិបាលរងក្រុង និងលោកអភិបាលរងខេត្តមណ្ឌលគិរី ដើម្បីជួយ សម្រសសម្រួល និងប្រមូលព័ត៌មានជុំវិញករណីវិវាទដីធ្លីខាងលើនេះ ៕







