ឯកឧត្តម ញ៉ែម ប៊ុនធឿនដឹកនាំក្រុមការងារគ.ស.ម.ក.ចុះពិនិត្យដល់ទីតាំងទំនាស់
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិកគ.ស.ម.ក. និងជាអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្ដឹង បានដឹកនាំក្រុមការងារគ.ស.ម.ក.ចុះពិនិត្យដល់ទីតាំងទំនាស់ដីធ្លីមួយកន្លែង របស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រុមការងារគ.ស.ម.ក. បានចុះពិនិត្យមើលទីតាំងទំនាស់ និងបានធ្វើការស្រាវជ្រាវ សាកសួរព័ត៌មានឱ្យបានពិតប្រាកដ ពីសាមីបណ្តឹង និងបានសុំការបំភ្លឺពីសំណាក់លោកមេឃុំយាយម៉ៅពេជ្រនិល ផងដែរ៕



















