ឯកឧត្តម ប៊ុត ផល្លា នាំយកអង្ករ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ
នៅរសៀលថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងលោកជំទាវ ឆាំ ម៉ារី បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អំណោយទាំងនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លា របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ដែលតែងតែជួយជារៀងរាល់ខែ៕