សិស្សានុសិស្សនៅវិទ្យាល័យព្រែកលៀប ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

សិស្សានុសិស្សនៅវិទ្យាល័យព្រែកលៀប ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សិស្សានុសិស្សនៅវិទ្យាល័យព្រែកលៀប ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី”សិទ្ធិមនុស្ស និងច្បាប់”រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក. និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្សចំនួន៩៦នាក់ ស្រី៥១នាក់ នៅវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ័ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ២៥៧០ ដែលត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
ប្រធានបទនៃការផ្សព្វផ្សាយរួមមាន ១.យន្តការការពារសិទ្ធិមនុស្សនៅកម្ពុជា ២.សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ និង៣.សិទ្ធិ សេរីភាព និងច្បាប់។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សាសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង