ក្មេងស្រីអនីតិជនអនាថាអាយុ១៤ឆ្នាំ បានសម្រាលបុត្រនៅវេលាម៉ោង ១២:៣០នាទីយប់

ក្មេងស្រីអនីតិជនអនាថាអាយុ១៤ឆ្នាំ បានសម្រាលបុត្រនៅវេលាម៉ោង ១២:៣០នាទីយប់ ក្មេងស្រីអនីតិជនអនាថាអាយុ១៤ឆ្នាំ បានសម្រាលបុត្រនៅវេលាម៉ោង ១២:៣០នាទីយប់

នៅថ្ងៃអាទិត្យ​៩​រោច​ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងមានការសហការយ៉ាងល្អពី ឯកឧត្តម ផៃ ហេង និងលោកជំទាវ រុន ស្រីនាង ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពម៉ារីណាហ្គោល និងក្រោមការសម្របសម្រួលរបស់ក្រុមការងារ គ.ស.ម.ក. បាននាំក្មេងស្រីអនីតិជនអនាថាអាយុ១៤ឆ្នាំ ដែលកំពុងស្នាក់នៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដោយរងគ្រោះពីការរំលោភបំពានផ្លូវភេទរហូតមានផ្ទៃពោះ មកសម្រាលបុត្រនៅមន្ទីរព្យាបាល និងសម្ភពម៉ារីណាហ្គោល។ ក្មេងស្រីអនាថាខាងលើបានសម្រាលបុត្រនៅវេលាម៉ោង ១២:៣០នាទីយប់ ទទួលបានកូនស្រីមួយរូប។ ចំពោះសុខភាព ម្តាយ និងកូនមានលក្ខណះល្អធម្មតា ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម លោកជំទាវ និងគ្រូពេទ្យទាំងអស់ដែលបានធ្វើការសហការយ៉ាងល្អ ព្រមទាំងផ្តល់នូវសេវាសម្រាលកូន ការសម្រាកព្យាបាល ការផ្តល់អាហារ និងថ្នាំពេទ្យ ជូនដល់ក្មេងស្រីរងគ្រោះខាងលើដោយឥតគិតថ្លៃ។
តាមរយ:ទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកប្រធានសមាគម និងអនីតិជនរងគ្រោះក៏បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមនិងលោកជំទាវជាម្ចាស់មន្ទីរព្យាបាល គ្រូពេទ្យទាំងអស់ ព្រមទាំងក្រុមការងាររបស់ គ.ស.ម.ក ជួបតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់៕

អត្ថបទទាក់ទង