ឯកឧត្ដម ឃាំង ឆាយ ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប

ឯកឧត្ដម ឃាំង ឆាយ ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ឯកឧត្ដម ឃាំង ឆាយ ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប
សៀមរាប៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) ដោយឆ្លើយតបទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយឯកឧត្តម ឃាំង ឆាយ សមាជិក គ.ស.ម.ក. បានចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ស្ថិតត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤ ក្រុមការងារបានអញ្ជើញទៅជួបជាមួយ ប្រជាពលរដ្ឋ ដែលជាសាមីបណ្តឹង ដើម្បីសាកសួរព័ត៌មាន រហូតថ្ងៃទី ០៨ ខែមេសា ខែឆ្នាំដដែល ក្រុមការងារបានបន្តជួបជាមួយមេឃុំកណ្តែក និងបន្តជួបជាមួយលោកប្រធានការិយាល័យរៀបចំដែនដី នរគរូបនីយកម្មនិងសំណង់ ភូមិបាលស្រុកប្រាសាទបាគង ដើម្បីសុំការបំភ្លឺបន្ថែមលើករណីវិវាទក្នុងការបែងចែកដីកេរ្តិ៍មរតករបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង