ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា នាំយកអំណោយប្រចាំខែ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ

ខេត្តកណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៣ និង៣០នាទី រសៀល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក. បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត នាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង៣បេ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់សម្រាប់កុមារផងដែរ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នេះជាអំណោយប្រចាំខែ ដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែលផ្ដល់នូវការជួយឧបត្ថម្ភជាប្រចាំជូនដល់សមាគម ដើម្បីរួមចំណែកជួយដល់ចិញ្ចឹមថែទាំដល់កុមារកំព្រានិងទីទ័លក្រនៅក្នុងសមាគម៕
