ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តឧត្តរមានជ័យ

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តឧត្តរមានជ័យ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តឧត្តរមានជ័យ

នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ជូ ហេង សមាជិកគ.ស.ម.ក. និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស រួមដំណើរដោយ ឯកឧត្តម ប៊ុត ផល្លា សមាជិកគ.ស.ម.ក. និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងលោក អុឹម ម៉ានិត សមាជិកគ.ស.ម.ក. និងជា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងលោក វ៉ាន់ ដាណា បានចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះក្រុមការងារក៏បានស្តាប់នូវរបាយការណ៍ស្តីពី ស្ថានភាពក្នុងពន្ធនាគារ ការគ្រប់គ្រងជនជាប់ឃុំ និងបញ្ហាប្រឈមរបស់ពន្ធនាគារ។ បន្ទាប់មកក្រុមការងារបានធ្វើការពិនិត្យស្ថានភាពជាក់ស្តែងក្នុងពន្ធនាគារ ក្រោយពីពិនិត្យចប់ក្រុមការងារ បានជួបប្រធានពន្ធនាគារ ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ ក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារឲ្យកាន់តែប្រសើរឡើង។

ជាបញ្ចប់ក្រុមការងារក៏បាននាំយកឱសថចំនួន១១មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក.​ ដែលទទួលបានការឧបត្ថម្ភពីសហគ្រាសផលិតឱសថ ជា​ ចំណាន សម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារ៕

អត្ថបទទាក់ទង