ឯកឧត្ដម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង

ឯកឧត្ដម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ឯកឧត្ដម ញ៉ែម ប៊ុនធឿន ដឹកនាំក្រុមការងារ ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង
បាត់ដំបង៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) ដោយឆ្លើយតបទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិក គ.ស.ម.ក. និងជាអគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្ដឹង បានចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃច័ន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤។ ក្រុមការងារបានជួបជាមួយប្រជាពលរដ្ឋដែលជាសាមីបណ្ដឹង ដើម្បីសុំការបំភ្លឺបន្ថែមលើករណីទំនាស់ដីធ្លីដែលស្ថិតនៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់មកក្រុមការងារក៏បានបន្តដំណើរទៅជួបជាមួយលោក មេឃុំ និងជំទប់ នៅរដ្ឋបាលឃុំព្រះផុសផងដែរ៕

អត្ថបទទាក់ទង