លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារអគ្គនាយកដ្ឋាន ចុះសម្របសម្រួលយកកុមារពីរនាក់ពីមណ្ឌលអប់រំកែប្រែទី២ (ម២)
នៅថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ លោកជំទាវ ឆាំ ម៉ារី សមាជិក និងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារអគ្គនាយកដ្ឋាន ចុះសម្របសម្រួលយកកុមារពីរនាក់ពីមណ្ឌលអប់រំកែប្រែទី២ (ម២) មកស្នាក់នៅរៀនសូត្រក្នុងអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា។
នាឱកាសនោះផងដែរ ក្រុមការងារក៏បានចុះពិនិត្យមើលប្រអប់បណ្តឹងរបស់ គ.ស.ម.ក. ដែលដាក់នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ទី២ (ម២) និងពន្ធនាគាររាជធានីភ្នំពេញ (PJ)។