គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តពោធិសាត់ និងមណ្ឌលអប់រំកែប្រែទី៤
ពោធិសាត់៖ នៅថ្ងៃ សុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ខែ កញ្ញាឆ្នាំ ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ឯកឧត្តម លឹម រតនៈ សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារ គ.ស.ម.ក ចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តពោធិសាត់ និងមណ្ឌលអប់រំកែប្រែទី៤ បានជួបជាមួយប្រធានពន្ធនាគារ ប្រធានការិយាល័យ និងមន្ត្រីជំនាញ ដើម្បីប្រាប់ពីគោលបំណងរបស់ក្រុមការងារ និងស្តាប់សេចក្តីរាយការណ៍ពីស្ថានភាព ការគ្រប់គ្រង ព្រមទាំងព័ត៌មាននានា ជាពិសេសការស្នាក់នៅរបស់ជនជាប់ឃុំ។ បន្ទាប់មកក្រុមការងារក៏បានដើរពិនិត្យមើលតាមបន្ទប់ឃុំនីមួយៗ ។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបាននាំយកថ្នាំពេទ្យចំនួន ៧ មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ទុកជូនពន្ធនាគារសំរាប់ប្រើប្រាស់ផងដែរ៕